ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បន្តចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ២០ភាគរយ ស្របពេលមានភាពតានតឹង កើនឡើងជាមួយអាមេរិក

បរទេស ៖ រដ្ឋាភិបាលអ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទនេះថា អ៊ីរ៉ង់បានបន្តចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ២០ភាគរយ នៅទីតាំងនុយក្លេអ៊ែក្រោមដី Fordow ហើយនោះ គឺជាការបំពានកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ ដែលធ្វើឡើងជាមួយមហា អំណាចពិភពលោក ។

ចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍ប្រាប់ថា ទង្វើបែបនេះរបស់ប្រទេសអ៊ីរ៉ង់ គឺមានគោលបំណងធ្វើការអភិវឌ្ឍផលិតអាវុធនុយក្លេអ៊ែ តែអ៊ីស្រាអែលនឹងមិនអនុញ្ញាត ឲ្យទីក្រុងតេអេរ៉ង់ផលិតវាបានឡើយ។

គួរបញ្ជាក់ថា ការសម្រេចចិត្តធ្វើការ ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាការរំលោភបំពានដ៏ថ្មីបំផុត របស់អ៊ីរ៉ង់លើកិច្ចព្រមព្រៀង នុយក្លេអ៊ែនោះ គឺត្រូវបានធ្វើឡើងស្របពេល ដែលមានភាពតានតឹងកំពុងតែកើនខ្លាំងឡើង រវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ៕
ប្រែសម្រួល៖ប៉ាង កុង

To Top