ព័ត៌មានអន្តរជាតិ

កូវីដ១៩ ៖ បារាំងចាក់វ៉ាក់សាំង លើមនុស្សបានតែ៥១៦នាក់ ក្នុងសប្តាហ៍ដំបុង

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសបារាំង បានធ្វើការការពារទៅនឹង ពាក្យរិះគន់មកលើគោលនយោបាយ ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ របស់ខ្លួនក្រោយពេលតួលេខ បានបង្ហាញថាវ៉ាក់សាំង ត្រូវបានចាក់ទៅលើមនុស្សតែ៥១៦នាក់ ប៉ុណ្ណោះនៅក្នុងសប្តាហ៍ទី១។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលទីក្រុងប៉ារីសលោក Gabriel Attal បាននិយាយថាការពន្យាពេលនៃការចាក់វ៉ាក់សាំងដោយសារបញ្ហាបច្ចេកទេសមួយចំនួនដូចនេះក្រុមការងារអាចដំណើរការដំបូងជាមួយនឹងតែក្រុមមនុស្សចាស់ដែលត្រូវបានរក្សានៅក្នុង មជ្ឈមណ្ឌលមនុស្សចាស់ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាសហភាព អ៊ឺរ៉ុបឬ EU បានចាប់ផ្តើមធ្វើការចាក់វ៉ាក់សាំង របស់ខ្លួនជាមួយនឹង Pfizer/BioNtech តាំងតែពីថ្ងៃទី២៧ ខែធ្នូមកម្ល៉េះ ហើយក្នុងនោះអាល្លឺម៉ង់ អាចចាក់មនុស្ស បានទៅដល់២៤០ ០០០នាក់ ខណៈដែលអង់គ្លេស គឺជាប្រទេសដំបូងគេ ដែលបានធ្វើការងារនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top