សេអ៊ូល៖ ក្រុមអ្នកសង្កេតការណ៍ បានឲ្យដឹងថា កូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងបើកសមាជបក្សដ៏កម្រមួយ នៅសប្តាហ៍នេះ ដោយការបើករបស់ខ្លួន អាចនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះ ចំពេលមានការរំពឹងទុកថា កូរ៉េខាងជើង នឹងបង្ហាញពីផែនការសេដ្ឋកិច្ច និងទិសដៅគោលនយោបាយរបស់ខ្លួន លើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ខ្លួននឹងរៀបចំសមាជលើកទី ៨ របស់គណបក្សពលករ ដែលកំពុងកាន់អំណាចនៅ“ ដើមខែមករា” ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមុននេះ បានរាយការណ៍ថា ប្រតិភូទៅសមាជ បានប្រមូលផ្តុំគ្នារួចហើយ នៅទីក្រុងព្យុងយ៉ាង។
កូរ៉េខាងជើង មិនបានបញ្ជាក់កាលបរិច្ឆេទ សម្រាប់សមាជនេះទេ ប៉ុន្តែក្រុមអ្នកឃ្លាំមើល បានឲ្យដឹងថា វាអាចត្រូវបានធ្វើឡើង នៅថ្ងៃច័ន្ទនៅដើមសប្ដាហ៍ ឬនៅប៉ុន្មានថ្ងៃខាងមុខនេះ ក្នុងសប្តាហ៍នេះ។
ផ្តោតលើអ្វីដែលនឹងត្រូវប្រកាស ក្នុងសមាជគណបក្ស ខណៈដែលកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងបង្ហាញ ពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីរបស់ខ្លួន សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ហើយអាចបង្ហាញ ខ្សែគោលនយោបាយថ្មីរបស់ខ្លួន លើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចំពេលមានការរំសាយអាវុធនុយក្លេអ៊ែរ ដែលជាប់គាំងនិងអន្តរកម្មជាប់គាំង លើទំនាក់ទំនងអន្ដរកូរ៉េ៕ ដោយ៖ ឈូក បូរ៉ា