ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ស្ថិតក្នុងចំណោមប្រទេស ដាក់ពាក្យស្នើសុំថ្នាំវ៉ាក់សាំង

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Wall Street Journal បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើង គឺកំពុងស្ថិតនៅក្នុងចំណោមក្រុមប្រទេស កំពុងអភិវឌ្ឍ ដែលបានស្នើសុំថ្នាំវ៉ាក់សាំងកូវីដ១៩ បើទោះជាមានការប្រកាសថា ខ្លួនគ្មានការឆ្លងមេរោគក៏ដោយ។

ប្រភពដែលដឹងពីបញ្ហានេះ បាននិយាយប្រាប់កាសែតថា ប្រទេសកូរ៉េខាងជើង បានដាក់ពាក្យស្នើសុំថ្នាំវ៉ាក់សាំង ទៅដៃគូសុខភាពពិភពលោកសាធារណៈ និងឯកជន Gavi ដែលធ្វើការងារ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវការចាក់ថ្នាំបង្ការ ក្នុងប្រទេសដែលមានចំណូលទាប។

ចំណែកអង្គការដៃគូ សុខភាពពិភពលោកសាធារណៈនិងឯកជន Gavi មិនបានផ្តល់សេចក្តីបញ្ជាក់ អំពីសេចក្តីថ្លែងការណ៍នោះទេ ប៉ុន្តែបាននិយាយថា ការធ្វើបច្ចុប្បន្នភាពមួយ នឹងត្រូវបានបង្កើតឲ្យមានឡើង នៅដើមឆ្នាំនេះ។ ក្រៅពីនេះ ប្រទេសកូរ៉េខាងជើង ក៏បានស្នើសុំព័ត៌មាន ស្តីពីការទទួលបានថ្នាំវ៉ាក់សាំង ពីប្រទេសអឺរ៉ុបផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top