បរទេស៖ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៥ ម៉ឺនករណី ត្រូវបានកត់ត្រានៅក្នុងចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ បើទោះបីជាប្រទេសទាំងមូលស្ថិតនៅក្រោមកម្រិតនៃការរឹតត្បិតធ្ងន់ធ្ងរបំផុតក៏ដោយ ចំណែកប្រជាជនជិតមួយលាននាក់ ក៏បានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះរួចរាល់ហើយដែរ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសបិទប្រទេសជាលើកទី ៣ ជាមួយនឹងការបិទសាលារៀនទាំងអស់ ខណៈដែលជំងឺឆ្លងកាន់តែបន្តរាលដាលខ្លាំង។
លោក Johnson បាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិអង់គ្លេសថា “នៅអង់គ្លេស យើងត្រូវតែចូលទៅក្នុងការចាក់សោរប្រទេសដែលជាការមាំមួនគ្រប់គ្រាន់ដើម្បីទប់ស្កាត់វីរុសកូវីដ១៩ ដែលមានទម្រង់ឆ្លងថ្មី។ នោះមានន័យថារដ្ឋាភិបាលជាថ្មីម្តងទៀត គឺណែនាំអ្នកឱ្យនៅក្នុងផ្ទះ” ៕ប្រែសម្រួលៈ ណៃ តុលា