តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានឲ្យដឹងថា ការរឹបអូសនាវាដឹកប្រេង របស់កូរ៉េខាងត្បូង ដោយក្រុមឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) កាលពីព្រឹកថ្ងៃចន្ទ គឺជានីតិវិធីធម្មតាមួយ ជុំវិញបញ្ហាបច្ចេកទេស។
អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានប្រាប់អ្នកយកព័ត៌មានថា“ ដូចប្រទេសដទៃទៀតដែរអ៊ីរ៉ង់ ប្រកាន់ខ្ជាប់នូវការរំលោភបំពានបែបនេះ ជាពិសេសការបំពុលបរិស្ថាន សមុទ្រ និងដោះស្រាយវានៅក្នុងក្របខ័ណ្ឌនៃច្បាប់”។
យោងតាមរបាយការណ៍ដំបូង ពីមន្រ្តីមូលដ្ឋានមូលហេតុ នៃការរឹបអូស យកនាវាដឹកប្រេងខាងលើនេះ គ្រាន់តែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះ ហើយមិនមានលក្ខណៈជាធម្មជាតិនោះទេ។
នៅល្ងាចនេះលោក Massoud Polmeh លេខាធិការសមាគមដឹកជញ្ជូនអ៊ីរ៉ង់ បានលើកឡើងថា ក្រុមហ៊ុន Hankuk Chemi ទទួលខុសត្រូវចំពោះ “ការរំលោភបំពានច្បាប់បរិស្ថានម្តងហើយម្តងទៀត” ហើយត្រូវបង់ប្រាក់សំណង ចំពោះការខូចខាតបរិស្ថាន នេះបើយោងតាមគេហទំព័រផ្លូវការ របស់កំពង់ផែអ៊ីរ៉ង់ អង្គការដែនសមុទ្រ (PMO)៕ ដោយ៖ ឈូក បូរ៉ា