បរទេស៖ លោកស្រី Sonia Acevedo អាយុ ៤១ ឆ្នាំ បានស្លាប់ទទួលមរណភាពភ្លាមៗ នៅឯផ្ទះក្នុងថ្ងៃចូលឆ្នាំថ្មី ដែលមានរយៈពេល ៤៨ម៉ោង បន្ទាប់ពីបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ។ ការធ្វើកោសល្យវិច័យត្រូវបានគេរំពឹងថា នឹងកើតឡើងនៅពេលក្រោយ។
យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Sonia Acevedo មានកូនចំនួនពីរនាក់ ដែលបានធ្វើការផ្នែកពេទ្យកុមារនៅវិទ្យាស្ថាន Oncology នៅទីក្រុង Porto មិនបានគេនិយាយថា បានទទួលរងផលប៉ះពាល់អវិជ្ជមាន ណាមួយទេបន្ទាប់ពីទទួលថ្នាំបង្ការ។
សូមជម្រាបថា ប្រទេសព័រទុយហ្កាល់ ដែលមានប្រជាជនត្រឹមតែជាង ១០ លាននាក់បានរាយការណ៍ថា មានមនុស្សស្លាប់ ៧.១១៨ នាក់ ដោយសារវីរុសកូវីដ១៩ និងច្រើនជាង ៤២៧.០០០ ករណី បានឆ្លង ៕
ប្រែសម្រួលៈ ណៃ តុលា