ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសអាមេរិក ជួបជាមួយនឹងភាគីប៉ាគីស្ថាន មុនកិច្ចចរចាជាមួយ អាហ្គានីស្ថាន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា តំណាងពិសេសរបស់អាមេរិក ប្រចាំនៅអាហ្គានីស្ថានលោក Zalmay Khalizad នៅថ្ងៃចន្ទម្សិលមិញនេះ បានជួបជាមួយនឹងមេបញ្ជាការ ទ័ពប៉ាគីស្ថានលោក Qamar Javed Bajwa ដើម្បីពិភាក្សាគ្នាពីដំណើរការ សន្តិភាពជូនអាហ្គានីស្ថាន។

គួរឲ្យដឹងដែរថា កិច្ចប្រជុំនេះបានធ្វើឡើង បន្តិចមុនពេលដែលដំណើរការ ពិភាក្សាគ្នាឡើងវិញជាមួយ នឹងអាហ្គានីស្ថានដែលនឹងធ្វើឡើង នៅក្នុងប្រទេសកាតាក្នុង គោលបំណងធំផ្តោតទៅលើការ កាត់បន្ថយអំពើហិង្សា និងបញ្ចប់ទៅនូវសង្គ្រាមដ៏រាំរ៉ៃនៅក្នុងប្រទេស។

ក្រុមតាលីបង និងរដ្ឋាភិបាលអាហ្គានីស្ថាន បានប្រកាសផ្អាកការចរចាគ្នា រយៈពេល៣សប្តាហ៍ ដើម្បីទុកពេលឲ្យមេដឹកនាំ របស់ខ្លួនអាចធ្វើការ ប្រឹក្សាគ្នាឡើងវិញហើយកិច្ចប្រជុំម្តងទៀត គឺត្រូវបានធ្វើឡើងនៅថ្ងៃអង្គារនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top