Covid-19

រដ្ឋញូវយ៉ក ប្រកាសរកឃើញករណីកូវីដ ពូជក្លាយជាលើកដំបូង

បរទេស៖ យោងតាមការប្រកាស របស់លោកអភិបាលរដ្ឋ New York លោក Andrew Cuomo កាលពីថ្ងៃចន្ទ បានអះអាងថារដ្ឋរបស់ លោកបានរកឃើញករណីវិជ្ជមាន លើកដំបូងចំពោះកូវីដ១៩ ពូជក្លាយថ្មីហើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាករណីដំបូងរកឃើញនេះ គឺជាពលរដ្ឋរស់នៅក្នុងទីក្រុង Saratoga ប៉ុន្តែគាត់ត្រូវបានគេជឿជាក់ថា មិនមានប្រវត្តិ ធ្លាបធ្វើដំណើរឡើយមួយរយៈចុងក្រោយនេះ។

លោក Cuomo បានបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃអាទិត្យមនុស្សប្រមាណជា១៣៤ ៣៦០នាក់ ត្រូវបានធ្វើតេស្តហើយ១១ ២០៩នាក់ ត្រូវបានធ្វើតេស្តឃើញ វិជ្ជមានគឺ៨,៣៤ភាគរយ នៃចំនួនតេស្តសរុបចំណែកឯតួលេខ អ្នកបាត់បង់ជីវិតបានកើនឡើង ១៧០នាក់ផងដែរនៅទូទាំងរដ្ឋ៕

ប្រែសម្រួល៖ ស៊ុន លី

To Top