បរទេស៖ ក្រោយការប្រកាសអះអាងថា ខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ១៩ ពូជកាត់ក្លាយថ្មីជាលើកដំបូង មកហើយនោះរដ្ឋញូវយ៉ក បានក្លាយទៅជារដ្ឋទី៤ ហើយរបស់អាមេរិក ដែលបានរាយការណ៍ អំពីករណីថ្មីមួយនេះ។
លោកអភិបាលរដ្ឋញូវយ៉ក Andrew Cuomo បានប្រកាសថា ករណីថ្មីនិងជាលើកដំបូងដែល ត្រូវបានរកឃើញទៅលើបុរសវ័យ ៦០ឆ្នាំម្នាក់នៅក្នុងទីក្រុង Saratoga ប៉ុន្តែជឿជាក់ថាបុរសរូបនេះ មិនដែលមានប្រវត្តិធ្វើដំណើរ ឡើយក្នុងមួយរយៈចុងក្រោយនេះ ។
គួរឲ្យដឹងដែរថា វិរុសកូវីដ១៩ពូជក្លាយថ្មី ដែលត្រូវបានរកឃើញដំបូងបំផុត លើលោកនៅក្នុងប្រទេសអង់គ្លេសនេះ ទើបតែត្រូវបានប្រកាសថា រកឃើញនៅក្នុងរដ្ឋ ៣ទៀត របស់អាមេរិកមុននេះប៉ុណ្ណោះ ដូចជាកូឡូរ៉ាដូរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋហ្វ្លរីដា ខណៈដែលញូវយ៉កជារដ្ឋចុងក្រោយគេ ៕
ប្រែសម្រួល៖ ស៊ុន លី