ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត និងកាតាបើកច្រកព្រំដែនគ្នាឡើងវិញ ក្រោយបិទអស់រយៈពេលជាង ៣ឆ្នាំ

បរទេស៖ យោងតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារចិនស៊ិនហួ បានឲ្យដឹងថា ប្រទេសកាតានិងអារ៉ាប៊ីសាអូឌីត បានប្រកាសបើកច្រកព្រំដែន គ្នាឡើងវិញហើយទាំង ផ្លូវគោកផ្លូវអាកាស និងផ្លុវទឹកតាំងតែពីល្ងាចថ្ងៃចន្ទម្សិលមិញ។

ការប្រកាសអះអាង ដែលត្រូវបានធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងការបរទេសនៃ ប្រទេសគុយវែតហើយបញ្ជាក់ទៀតថា មេដឹកនាំគុយវែតបានទូរស័ព្ទ ទៅកាន់មេដឹកនាំនៃប្រទេសកាតា
ព្រមទាំងព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីតផង ដោយជាលទ្ធផលអាចបញ្ជាក់បានថា ភាគីទាំងពីរមានបំណងក្នុងការត្រឡប់ ទំនាក់ទំនងរវាងគ្នាមកប្រក្រតីវិញដូចគ្នា ។

គួរឲ្យដឹងថាអស់រយៈពេល ៣ឆ្នាំកន្លះមកហើយ ដែលបណ្តាប្រទេសនៅតំបន់អារ៉ាប់ និងហ្គោហ្វបាននាំគ្នាកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ ជាមួយនឹងប្រទេសកាតា ដោយបានចោទប្រកាន់ថា
ប្រទេសមហាអំណាចប្រេងមួយនេះ គឺជាអ្នកស្ថិតនៅពីក្រោយការឧបត្ថម្ភគាំទ្រ ពីក្រោយនៃក្រុមភេវរកម្មអន្តរជាតិ ទោះបីជាកាតាតែងតែបានបដិសេធក្តី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top