បរទេស ៖ យោងតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារចិនស៊ិនហួ បានឲ្យដឹងថា ប្រទេសកាតានិងអារ៉ាប៊ីសាអូឌីត បានប្រកាសបើកច្រកព្រំដែនគ្នា ឡើងវិញហើយទាំង
ផ្លូវគោកផ្លូវអាកាសនិងផ្លុវទឹកតាំង តែពីល្ងាចថ្ងៃចន្ទម្សិលមិញ ។
ការប្រកាសអះអាង ដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសគុយវែតហើយបញ្ជាក់ទៀតថា មេដឹកនាំគុយវែតបានទូរស័ព្ទ ទៅកាន់មេដឹកនាំនៃប្រទេសកាតា
ព្រមទាំងព្រះមហាក្សត្រ នៃអារ៉ាប៊ីសាអូឌីតផង ដោយជាលទ្ធផលអាចបញ្ជាក់ បានថាភាគីទាំងពីរមានបំណងក្នុងការត្រឡប់ទំនាក់ ទំនងរវាងគ្នាមក ប្រក្រតីវិញដូចគ្នា។
គួរឲ្យដឹងថាអស់រយៈពេល៣ឆ្នាំ កន្លះមកហើយដែលបណ្តាប្រទេស នៅតំបន់អារ៉ាប់និងហ្គោហ្វ បាននាំគ្នាកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ ជាមួយនឹងប្រទេសកាតា ដោយបានចោទប្រកាន់ ថា ប្រទេសមហាអំណាចប្រេងមួយនេះ គឺជាអ្នកស្ថិតនៅពីក្រោយការឧបត្ថម្ភគាំទ្រ ពីក្រោយនៃក្រុមភេវរកម្មអន្តរជាតិ ទោះបីជាកាតាតែងតែបានបដិសេធក្តី៕
ប្រែសម្រួល៖ស៊ុនលី