ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មថ្មី លើអ៊ីរ៉ង់ ស្របពេលអាណត្តិលោក ត្រាំ ជិតដល់ទីបញ្ចប់

បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានចុះក្នុងបញ្ជីខ្មៅ នូវក្រុមហ៊ុនចិនមួយ ដែលបង្កើតឧបករណ៍សម្រាប់ផលិតកម្មដែកថែប ក្រុមហ៊ុនផលិតដែក ថែបនិងដែកអ៊ីរ៉ង់ចំនួន១២ និងភ្នាក់ងារលក់មានមូលដ្ឋាន នៅបរទេសចំនួន៣ របស់ក្រុមហ៊ុនដែកនិងរ៉ែអ៊ីរ៉ង់ដ៏ធំមួយ ជាការព្យាយាមរារាំង ប្រាក់ចំណូលអ៊ីរ៉ង់ ស្របពេលដែលប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ជិតផុតអាណត្តិរបស់លោក ។

នៅក្នុងសេចក្តីថ្លែងការណ៍មូយ ក្រសួងរតនាគារ សហរដ្ឋអាមេរិក បានបញ្ជាក់ឈ្មោះក្រុមហ៊ុនមានមូលដ្ឋាន នៅចិនថា Kaifeng Pingmei New Carbon Materials Technology Co Ltd និងនិយាយាថា ក្រុមហ៊ុននេះឯកទេស ក្នុងការផលិតសម្ភារៈកាបូន និងបានផ្តល់សម្ភារៈរាប់ពាន់តោន ឲ្យដល់ក្រុមហ៊ុនដែកថែបអ៊ីរ៉ង់ នៅចន្លោះខែធ្នូឆ្នាំ២០១៩និងខែមិថុនាឆ្នាំ២០២០ ។

នៅក្នុងចំណោមក្រុមហ៊ុនអ៊ីរ៉ង់ទាំង១២ ដែលត្រូវចុះក្នុងបញ្ជីខ្មៅនោះ គឺក្រុមហ៊ុន Pasargad Steel Complex និងក្រមហ៊ុន Gilan Steel Complex Co ដែលក្រុមហ៊ុនទាំងពីរ ត្រូវបានដាក់ទណ្ឌកម្ម ក្រោមបទបញ្ជាលេខ១៣៨៧១ ពីបទធ្វើប្រតិបត្តិការ ក្នុងវិស័យដែកថែបអ៊ីរ៉ង់ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top