សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង បានបើកសមាជគណបក្សលើកដំបូង របស់ខ្លួនក្នុងរយៈពេលជិត ៥ ឆ្នាំមកនេះ ស្របពេលមានការរំពឹងទុកថា ខ្លួននឹងបង្ហាញទិសដៅគោលនយោបាយរបស់ខ្លួន ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចការបរទេស សម្រាប់រយៈពេល ២ទៅ៣ឆ្នាំខាងមុខ។
មេដឹកនាំលោក គីម ជុងអ៊ុន បានថ្លែងសុន្ទរកថា បើកសម្រាប់សមាជលើកទី ៨ របស់គណបក្ស ពលករកំពុងកាន់អំណាច នៅទីក្រុងព្យុងយ៉ាង ដោយសារភាពថា មិនបានបំពេញតាមគោលដៅ អភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំរបស់ខ្លួន និងអំពាវនាវឱ្យមានភាពខ្លួន ទីពឹងខ្លួនក្នុងការពង្រឹងកម្លាំង របស់ប្រទេសទៅទីភ្នាក់ងារ ព័ត៌មានកណ្តាលកូរ៉េ។
លោកគីម ជុងអ៊ុន បានលើកឡើងថា “រយៈពេលយុទ្ធសាស្ត្រអភិវឌ្ឍន៍ សេដ្ឋកិច្ចរយៈពេល ៥ ឆ្នាំត្រូវបានបញ្ចប់កាលពីឆ្នាំមុន ប៉ុន្តែលទ្ធផលនៅក្នុងតំបន់ភាគច្រើន មិនបានសម្រេចគោលដៅរបស់យើងទេ” ដោយបានហៅរយៈពេល ៥ ឆ្នាំចុងក្រោយនេះថា ជាពេលវេលាមិនធ្លាប់មាន និងអាក្រក់បំផុត សម្រាប់ពេលអនាគតរបស់ប្រទេស៕
ដោយ ឈូក បូរ៉ា