សេអ៊ូល៖ ក្រុមមន្ត្រីបានឲ្យដឹងថា អង្គភាពប្រឆាំងការលួចចម្លងរបស់កូរ៉េខាងត្បូង បានចាប់ផ្តើមប្រតិបត្តិការភ្លាមៗនៅច្រកសមុទ្រ Hormuz ដើម្បីឆ្លើយតបនឹងភាពតានតឹង ដែលកើនឡើងបន្ទាប់ពីអ៊ីរ៉ង់ បានរឹបអូសយកនាវាដឹកប្រេងរបស់កូរ៉េខាងត្បូងមួយគ្រឿង។
កាលពីថ្ងៃច័ន្ទអង្គភាពឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ បានដណ្តើមកាន់កាប់នាវាដឹកប្រេងនោះឈ្មោះថា MT Hankuk Chemi ដោយសារតែអ្វីដែលទីក្រុងតេអេរ៉ង់ អះអាងថាជាការបំពុលបរិស្ថាន និងគីមីដោយកប៉ាល់។
គួរបញ្ជាក់ថា នាវាដែលធ្វើដំណើរពីអារ៉ាប់ប៊ីសាអូឌីតទៅកាន់អារ៉ាប់រួម បានដឹកនាវិក ២០ នាក់ក្នុងនោះមានជនជាតិកូរ៉េខាងត្បូង ៥ នាក់ មីយ៉ាន់ម៉ា ១១ នាក់ឥណ្ឌូណេស៊ី ២ នាក់ និងវៀតណាម ២ នាក់៕ដោយ ឈូក បូរ៉ា