ព័ត៌មានអន្តរជាតិ

លោក Pompeo៖ មេដឹកនាំកូរ៉េខាងជើង នៅមិនទាន់សម្រេចចិត្ដ ក្នុងការរំសាយ អាវុធនុយ ក្លេអ៊ែរនៅឡើយទេ

វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានលើកឡើងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មិនទាន់បានធ្វើការសម្រេចចិត្តថា តើលោកនឹងអនុវត្ត តាមការប្តេជ្ញាចិត្តរបស់លោក ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ឬយ៉ាងណានោះទេ។

ជាគោលការណ៍លោក គីម ជុងអ៊ុន បានយល់ព្រមបោះបង់ចោលអាវុធ នុយក្លេអ៊ែររបស់ប្រទេសរបស់លោក នៅក្នុងជំនួបជាមួយប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីខែមិថុនាឆ្នាំ២០១៨ ។

លោក Pompeo បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ មួយជាមួយ Bloomberg ថា “ជាអកុសលយើងមិនទាន់សម្រេចបាននូវបញ្ហានេះនៅឡើយទេ។

លោកគីម និងលោក ត្រាំ បានជួបគ្នាម្តងទៀត សម្រាប់កិច្ចប្រជុំកំពូលទ្វេភាគីលើកទី ២ របស់ពួកគេនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែកិច្ចប្រជុំបានបញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀង ហើយការពិភាក្សារបស់មេដឹកនាំទាំងពីត បានជាប់គាំងរហូតមកដល់ពេលនេះ៕

ដោយ ឈូក បូរ៉ា

To Top