ព័ត៌មានអន្តរជាតិ

ចិន គាំទ្រអាជ្ញាធរហុងកុង ក្នុងការបំពេញភារកិច្ច

បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួនគាំទ្រចំពោះអាជ្ញាធរហុងកុង ក្នុងការបំពេញនូវភារកិច្ចរបស់ពួកគេ ក្រោយប៉ូលីសទីក្រុងហុងកុង បានចាប់ខ្លួនមនុស្សចំនួន ៥៣នាក់ ក្នុងប្រតិបត្តិការបង្ក្រាបពួកសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យ។ 

មន្ត្រីនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសចិន លោកស្រី Hua Chunying តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និសីទកាសែតប្រក្រតីមួយថា យោងទៅតាមផ្លូវច្បាប់នោះ សិទ្ធិនិងសេរីភាពរបស់ប្រជាជន របស់ទីក្រុងហុងកុង គឺមិនត្រូវបានប៉ះពាល់នោះទេ។ 

នៅថ្ងៃពុធនេះ ប៉ូលីសហុងកុង បាននិយាយប្រាប់ថា មនុស្សចំនួន៥៣នាក់ ត្រូវបានចាប់ខ្លួននៅក្នុង ប្រតិបត្តិការបង្ក្រាបពួកសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលពាក់ព័ន្ធនឹងមន្ត្រីសន្តិសុខជាតិចំនួនប្រហែល ១.០០០នាក់ ហើយនោះគឺជាការបង្ក្រាបដ៏ធំបំផុត លើជំរុំក្រុមប្រឆាំងហុងកុង៕ 

ប្រែសម្រួល៖ ប៉ាង កុង

To Top