CNN៖ វិមានកាពីតូលអាមេរិក ត្រូវបានធានាសុវត្ថិភាពជាថ្មីម្តងទៀត ប៉ុន្តែមនុស្ស ៤ នាក់បានស្លាប់ ក្នុងនោះមានស្ត្រីម្នាក់ដែលត្រូវបានបាញ់សម្លាប់ បន្ទាប់ពីអ្នកគាំទ្ររបស់ ប្រធានាធិបតីដូណាល់ត្រាំ បានសម្រុកចូលអគារមួយ ក្នុងចំណោមអគារដ៏ល្បីល្បាញបំផុត របស់អាមេរិក ដែលបានហ៊ុមព័ទ្ធរដ្ឋធានី របស់ប្រទេសនេះទៅក្នុងភាពវឹកវរបន្ទាប់ពីលោក ត្រាំ បានជំរុញឱ្យអ្នកគាំទ្ររបស់ខ្លួនប្រយុទ្ធ ប្រឆាំងនឹងការរាប់សន្លឹកឆ្នោតជាផ្លូវការ ដែលនឹងបញ្ជាក់ពីជ័យជម្នះរបស់លោកប្រធានាធិបតីលោក ចូបៃដិន។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីម៉ោង ១ រសៀល ថ្ងៃពុធ អ្នកតវ៉ារាប់រយនាក់ដែលគាំទ្រលោក ដូណាល់ ត្រាំ បានរុញច្រានឆ្លងកាត់របាំងដែលបានបង្កើតឡើង នៅតាមបណ្តោយវិមានកាពីតូល ដែលពួកគេបានប្រតាយប្រតប់គ្នា ជាមួយមន្រ្តីប្រដាប់ដោយកុបកម្មពេញទំហឹង ដោយអ្នកខ្លះហៅមន្រ្តីថា “ ជនក្បត់” សម្រាប់បំពេញការងាររបស់ពួកគេ។
ប៉ូលីស DC បានបញ្ជាក់ប្រាប់ CNN ថា ស្ត្រីម្នាក់ដែលមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណ បានស្លាប់បន្ទាប់ពីត្រូវបានគេបាញ់ចំដើមទ្រូងនៅលើដីនៃវិមានកាពីតូល។ ព័ត៌មានបន្ថែមស្តីពីការបាញ់ប្រហារមិនទាន់មានភ្លាមៗទេ ហើយអ្នកនាំពាក្យប៉ូលីសបាននិយាយថា ព័ត៌មានលម្អិតនឹងមាននៅពេលក្រោយ។ លោក Robert Contee ប្រធានប៉ូលីស DC បាននិយាយថា មនុស្ស ៣ នាក់ផ្សេងទៀតបានស្លាប់ ក្នុងពេលមានកុប្បកម្មនោះ៕
ប្រែសម្រួលៈ ណៃ តុលា