ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអេស្ប៉ាញ ព្រួយបារម្ភជាខ្លាំង ចំពោះអំពើហឹង្សានៅក្រុងវ៉ាស៊ីនតោន

ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នំា២០២១ថា លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស៉្បាញ បានថ្លែងកាលពីយប់ថ្ងៃពុធថា គាត់មានក្តីព្រួយបារម្ភចំពោះអំពើហឹង្សាកើតឡើងនៅក្រុង Capitol សហរដ្ឋអាមេរិក ដែលជាកន្លែងធ្វើសមាជដែលបានបញ្ជាក់អំពី ការបោះឆ្នោតប្រធានាធិបតី និងជ័យជម្នះរបស់លោក ចូ បៃឌិន មកពីបក្សប្រជាធិបតេយ្យនោះ ។

លោក Sanchez បានថ្លែងនៅលើបណ្តាញសង្គម ថា “ខ្ញុំពិតជាមានក្តីបារម្ភពីព័ត៌មានដែលបានកើតឡើងនៅក្រុង Capitol រដ្ឋធានីវ៉ាស៊ីនតោន ។ ខ្ញុំ មានទំនុកចិត្តក្នុងការពង្រឹង លទ្ធិប្រជាធិបតេយ្យរបស់អាមេរិកាំង” ។

លោក Sanchez បានសរសេរនៅលើបណ្តាញសង្គម Twitter ទាំងភាសាអេស្ប៉ាញ និងអង់គ្លេស ថា “ប្រធានាធិតីថ្មី លោក ចូ បៃឌិន នឹងពុះពារបានចំពោះភាពតានតឹង ហើយនឹងការមិនបង្រួបបង្រួមគ្នារបស់ពលរដ្ឋអាមេរិកាំង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top