ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាឱ្យមន្ទីរបញ្ចកោណប្ដូរទិសដៅ និងរក្សានាវាដឹកយន្តហោះ នៅមជ្ឈឹមបូព៌ា ចំពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដឹកនាំរដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិលោក Christopher Miller ឱ្យប្តូរទិសដៅហើយ បញ្ជាឱ្យនាវាដឹកយន្តហោះអាមេរិក វិលត្រឡប់ទៅកាន់តំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីកិច្ចប្រជុំសេតវិមាន កាលពីថ្ងៃអាទិត្យ នេះបើយោងតាម មន្រ្តីការពារជាតិជាន់ខ្ពស់។

ការសម្រេចចិត្តនេះ បានលុបចោលបញ្ជារបស់លោក Miller កាលពីសប្តាហ៍មុន ក្នុងការបញ្ជូននាវា USS Nimitz ចេញពីតំបន់ និងមួយផ្នែក ដើម្បីបញ្ជូនសញ្ញា នៃការកើនឡើងដល់អ៊ីរ៉ង់ ចំពេលមានភាពតានតឹងកើនឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់។

មន្រ្តីការពារជាតិម្នាក់ឲ្យដឹងថា គំនិតរបស់លោក Miller ក្នុងការលុបបំបាត់ការកើនឡើង មិនត្រូវបានអនុម័ត ជាគោលនយោបាយ ដែលបានអនុម័តជាផ្លូវការនោះទេ។

ប្រភពការពារជាតិជាច្រើន បានឲ្យដឹងថា វាបាន ធ្វើឲ្យមេបញ្ជាការកំពូលៗ ភ្ញាក់ផ្អើល។ បញ្ជាការកណ្តាលអាមេរិក ចង់ឲ្យនាវាដឹកយន្តហោះ ស្ថិតនៅក្នុងតំបន់ ដើម្បីរារាំងអ៊ីរ៉ង់ នៅពេលមានភាពតានតឹងកើនឡើង និងតិចជាងបីសប្តាហ៍ មុនពេលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ចូលកាន់តំណែង។

ក្រុមមន្រ្តីសហរដ្ឋអាមេរិក មានការព្រួយបារម្ភជាពិសេសថា អ៊ីរ៉ង់ ឬប្រូកស៊ីរបស់ខ្លួន អាចនឹងធ្វើការវាយប្រហារមួយចំនួន ដល់ខួបមួយឆ្នាំនៃការធ្វើឃាតថ្ងៃទី០៣ ខែមករា របស់រដ្ឋបាលលោក ត្រាំ ទៅលើមេដឹកនាំដ៏មានឥទ្ធិពលបំផុតទី២ របស់អ៊ីរ៉ង់គឺឧត្តមសេនីយ៍ Qasem Soleimani និងមេដឹកនាំជីវពល Shia អ៊ីរ៉ាក់ Abu Mahdi al នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក៕ ដោយ៖ ឈូក បូរ៉ា

To Top