ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ប្ដេជ្ញាពង្រឹងសមត្ថភាពការពារជាតិ ក្នុងសមាជបក្សដ៏កម្រមួយ 

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធារបស់ប្រទេសរបស់លោកក្នុងការការពារប្រជាជនរបស់ខ្លួននៅក្នុង សមាជគណបក្សដ៏កម្រមួយ។

ទោះយ៉ាងណាលោកគីម មិនបានប្រើពាក្យបង្កហេតុ ដូចជាអាវុធនុយក្លេអ៊ែរ ឬការទប់ស្កាត់សង្គ្រាម ដែលអ្នកជំនាញខ្លះយល់ថា មានចេតនាជៀសវាងភាពតានតឹងកើនឡើង ដូចដែលលោកបានរាយការណ៍ទៅសម័យប្រជុំលើកទី ២ នៃសមាជលើកទី ៨ នៃគណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃពុធ។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងថា លោកបានបញ្ជាក់ពីឆន្ទៈដ៏សំខាន់មួយដើម្បីការពារសន្តិសុខដល់ប្រទេស និងប្រជាជននិងបរិយាកាសសន្តិភាពនៃការស្ថាបនាសង្គមនិយម ដោយដាក់សមត្ថភាពការពាររដ្ឋនៅកម្រិតខ្ពស់ជាងនេះ៕ដោយ ឈូក បូរ៉ា

To Top