ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស គម្រាមដាក់ទណ្ឌកម្ម ជុំវិញបញ្ហាហុងកុង

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដាក់ទណ្ឌកម្មលើជនទាំងឡាយណា ដែលជាប់ពាក់ព័ន្ធក្នុងការចាប់ខ្លួនមនុស្សជាង៥០នាក់ នៅក្នុងទីក្រុងហុងកុង ហើយនឹងបញ្ជូនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ នៅអង្គការសហប្រជាជាតិ ឲ្យធ្វើទស្សនកិច្ចកោះតៃវ៉ាន់។ 

លោក Mike Pompeo បានមានប្រសាសាន៍ថា លោកក៏រន្ធត់ចិត្តចំពោះការចាប់ខ្លួន ពលរដ្ឋអាមេរិកមួយរូប ជាផ្នែកនៃការបង្ក្រាបកាលពីថ្ងៃពុធ និងបានបន្ថែមដូច្នេះថា “សហរដ្ឋអាមេរិកនឹងមិនអត់ធ្មត់ការឃុំខ្លួន ឬក៏ការយារយីលើ ពលរដ្ឋអាមេរិកឡើយ”។ 

តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “សហរដ្ឋអាមេរិក នឹងពិចារណាដាក់ទណ្ឌកម្ម និងការដាក់កំហិតផ្សេងទៀត លើអ្នកណាមួយ ព្រមទាំងបុគ្គលនិងអង្គភាពទាំងអស់ ដែលជាប់ពាក់ព័ន្ធក្នុងដំណើរប្រព្រឹត្តធ្វើការវាយប្រហារនេះ លើប្រជាជនហុងកុង”៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top