ព័ត៌មានអន្តរជាតិ

តើលោកត្រាំ អាចនឹងត្រូវទម្លាក់ ពីតំណែង មុនពេលផ្ទេរអំណាច ឬយ៉ាងណា?

លោកត្រាំ នៅសល់ពេលមិនដល់ពីរអាទិត្យទេ រហូតដល់ថ្ងៃផ្ទេរតំណែង អោយប្រធានាធិបតី ជាប់ឆ្នោត ថ្ងៃ២០មករា២០២១។ ប៉ុន្តែការអំពាវនាវ របស់លោក អោយបាតុករ ចូលលុកលុយ វិមានកាពីតូលនាំអោយ សមាជិកសភា ទាំងខាង គណៈបក្សសាធារណៈរដ្ឋ របស់គាត់ ទាំងខាងគណៈបក្សប្រជាធិបតេយ្យ កំពុងពិចារណា បណ្តេញគាត់ ចេញពីដំណែងមុនកំណត់។

មានវិធី២ យ៉ាងដើម្បីសម្រេចកិច្ចការនេះ។
វិធី១ គឺប្តឹងចោទប្រកាន់ Impeach លោកត្រាំ អាចជាវិធីសមស្របមួយ​ ដើម្បីធ្វើការងារនេះ តែពេល២អាទិត្យមិនគ្រប់គ្រាន់ទេ។ បើសិនត្រូវ impeach មែនគាត់នឹងបានឈរឈ្មោះ ប្រធានាធិបតីលើកក្រោយទៀតទេ តែលោកត្រាំ ក៏បានប្រកាសហើយដែរថា គាត់នឹងមិនឈរឈ្មោះទៀតទ្បើយ។

វិធីមួយទៀត គឺត្រូវប្រើវិសោធនកម្មទី២៥ the 25th amendment ប៉ុន្តែកិច្ចការនេះ ក៏មិនស្រួលប៉ុន្មានដែរ។ ដើម្បីទំលាក់លោកត្រាំ តាមរបៀបនេះ លោកអនុប្រធានាធិបតី Pence ត្រូវមានមុខនៅក្នុង ក្រុមនឹងដែរ។ លោក Pence ត្រូវការសម្លេងភាគច្រើន ក្នុងគណៈរដ្ឋមន្ត្រីយល់ស្របថា ប្រធានាធិបតីត្រាំមិនសក្កិសម និងនៅបន្តទៀត ក្នុងតំណែង ដើម្បីយកតំណែងពីគាត់បាន។លោកត្រាំអាចតទល់វិញ ដោយសរសេរលិខិតមួយ ទៅសភា Congress។លោក Pence និងគណៈរដ្ឋមន្ត្រី មានពេល៤ថ្ងៃ ដើម្បីតបវិញ ពេលនោះសភា Congress ត្រូវធ្វើការបោះឆ្នោត។ គេត្រូវការសម្លេងភាគច្រើន ដាច់ខាតគឺ ៦៧ សម្លេងក្នុងព្រឹទ្ធសភា Senators និង ២៩០ សម្លេងក្នុងសភាតំណាង House membersដើម្បីទំលាក់គាត់។

ប៉ុន្តែដោយសារ លោកអនុប្រធានាធិបតី Pence ហាក់មិនចង់ធ្វើការចោទប្រកាន់ Impeach ពួកសភាតំណាងខាងប្រជាធិបតេយ្យ កំពុងសម្លឹងមើលវិសោធនកម្មទី២៥ 25th amendment វិញ ដើម្បីដកលោកត្រាំ ពីតំណែងប្រធានាធិបតី មុនពេលផ្ទេរអំណាច។

កាសែត Wall Street Journal ក៏បានអំពាវនាវ អោយលោកត្រាំ លាលែងដែរ ប្រសើរជាងអោយគេប្តឹងចោទប្រកាន់។ រដ្ឋមន្ត្រីមួយចំនួន ក្នុងគណៈរដ្ឋមន្ត្រីលោកត្រាំ ដូចជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Elaine Chao និងរដ្ឋមន្ត្រីក្រសួងអប់រំ Betsy DeVos បានលាលែង ពីតំណែងហើយ ។ ប្រភព៖ អត្ថបទដកស្រង់ពីហ្វេសប៊ុករបស់លោក ស៊ាន វិសុទ្ធ

To Top