ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ត្រាំ ចេញវិធានការប្រឆាំង ក្រុមហ៊ុនចិន

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជិតចាកចេញពីតំណែង តាមសេចក្តីរាយការណ៍ បានរឹតបន្តឹងគោលជំហរបស់លោក ចំពោះទីក្រុងប៉េកាំង ក្នុងខែចុងក្រោយនៃតំណែង ប្រធានាធិបតីរបស់លោក ជាមួយការចេញវិធានការនានា ផ្តោតគោលដៅលើក្រុមហ៊ុនចិន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វិធានការថ្មីៗទាំងនោះ របស់លោកប្រធានាធិបតីអាមេរិក ជិតចាកចេញពីតំណែងរូបនេះ គឺសង្កត់ធ្ងន់លើទីផ្សារហិរញ្ញវត្ថុ។

នៅក្នុងចំណោមវិធានការទាំងនោះ កាលពីថ្ងៃទី១២ ខែវិច្ឆិកា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ រារាមងអ្នកវិនិយោគអាមេរិក មិនឲ្យទិញទំនិញពីក្រុមហ៊ុន ដែលគេចាត់ទុកថាមាន ជាប់ពាក់ព័ន្ធនឹងយោធាចិន បន្ទាប់ពីខែវិច្ឆិកា ឆ្នាំ២០២១។

ក្រៅពីនោះ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ លោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ហាមឃាត់មិនឲ្យធ្វើប្រតិបត្តិការ ជាមួយកម្មវិធីសូហ្វហ្វែចិនចំនួន៨ ដែលមានទាំងកម្មវិធី Alipay ផងដែរ។ ហើយនៅថ្ងៃទី៦ ខែមករាម្សិលមិញនេះ ប្រភពនានាបាននិយាយប្រាប់សារព័ត៌មានថា រដ្ឋបាលលោក ត្រាំ កំពុងតែពិចារណាបន្ថែម ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស គឺក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Tencent ចូលក្នុងបញ្ជីឈ្មោះក្រុមហ៊ន មានពាក់ព័ន្ធនឹងយោធាចិន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top