ព័ត៌មានអន្តរជាតិ

មេដឹកនាំ នៃប្រទេសឥណ្ឌា និងប្រទេសអាល្លឺម៉ង់ ពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃពុធម្សិលមិញនេះបានប្រកាសថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា Modi និងលោកស្រីអធិការបតីអាល្លឺម៉ង់ Merkel បាលនបើកកិច្ចភាក្សាខ្ញុំពីបញ្ហាសំខាន់ៗ ជាតិទ្វេភាគីមួយចំនួន។

នៅក្នុងថ្លែងការណ៍មួយ ដោយការិយាល័យ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោក Modi បានថ្លែងអំណរគុណដល់តួនាទី របស់លោកស្រីអធិការបតី Merkel ក្នុងផ្ដល់នូវស្ថេរភាព និងភាពដឹកនាំនៅក្នុងតំបន់អឺរ៉ុប ក៏ដូចជានៅទូទាំងសាកលផង ហើយលោកឱ្យក៏បានថ្លែងអំណរគុណ ដល់លោកស្រីផងដែរ ក្នុងការនាំឲ្យមានភាពល្អប្រសើរឡើង ជាដៃគូយុទ្ធសាស្ត្រភាព រវាងឥណ្ឌានិងអាល្លឺម៉ង់។

គួរឱ្យដឹងដែរថា មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នា ពីបញ្ហាសំខាន់ៗមួយចំនួនផងដែរ ដូចជាការឆ្លើយតបទៅនឹងបញ្ហាជំងឺ រាតត្បាតកូវីដបញ្ហាទំនងទ្វេភាគី បញ្ហាក្នុងតំបន់ និងបញ្ហាក្នុងសកលជាពិសេស គឺបញ្ហាទំនាក់ទំនងរវាងឥណ្ឌា និងសហភាពអឺរ៉ុប ៕

ប្រែសម្រួល៖ ស៊ុន លី

To Top