ព័ត៌មានអន្តរជាតិ

ឆ្នាំ២០២០ កម្មករនៅវៀតណាម ចំនួន ៣២,១លាននាក់ បាត់បង់ការងារ ឬប៉ះពាល់ដោយសារ រោគរាតត្បាតកូវីដ១៩

បរទេស៖ ផលប៉ះពាល់ ដែលមិនធ្លាប់មានពីរោគរាតត្បាតកូវីដ១៩ បានបង្ខំឱ្យកម្មករនៅប្រទេសវៀតណាម ចំនួន ៣២,១ លាននាក់ ដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅបាត់បង់ការងារ ឬបន្ថយម៉ោងធ្វើការនៅឆ្នាំ ២០២០ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Vu Thi Thu Thuy ប្រធានការិយាល័យស្ថិតិទូទៅ (GSO) បានប្រាប់សារព័ត៌មាន កាលពីថ្ងៃពុធថា ជាលទ្ធផលកម្លាំងពលកម្ម របស់ប្រទេសបានធ្លាក់ចុះដោយកម្មករចំនួនពី ១,៣ លាននាក់ ទៅ ៥៣,៤ លាននាក់កាលពីឆ្នាំមុន នៅក្នុងអ្វីដែលរដ្ឋាភិបាលហៅថា មិនធ្លាប់មានពីមុនមកក្នុងទសវត្សរ៍កន្លងមក ។

ក្នុងចំណោមអ្នកអត់ការងារធ្វើ មាន ៥១,៦ ភាគរយ ជាស្ត្រី ។ វិស័យសេវាកម្មត្រូវបានរងគ្រោះខ្លាំងបំផុត ដោយវិបត្តិដែលមានកម្មករ ៧១,៦ ភាគរយរងផលប៉ះពាល់ បន្ទាប់មកឧស្សាហកម្មកែច្នៃ និងផលិតកម្ម (៦៤,៧ ភាគរយ) និងកសិកម្ម (២៦,៤ ភាគរយ) ។ ប្រាក់ចំណូលជាមធ្យមប្រចាំខែ នៅឆ្នាំ ២០២០ មានចំនួន ៥.៥ លានដុង (២៣៦.៥២ ដុល្លារ) ធ្លាក់ចុះ ២,៣ ភាគរយធៀបនឹងឆ្នាំមុន៕

ប្រែសម្រួលៈ ណៃ តុលា

To Top