ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យចក្រភពអង់គ្លេស បោះបង់ចោលការបំភាន់នៃឥទ្ធិពលអាណានិគម ដែលកំពុងបន្តលើហុងកុង និងបញ្ឈប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab បានលើកឡើងថា ការចាប់ខ្លួនអ្នកនយោបាយ និងសកម្មជននៅហុងកុង គឺជា“ ការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិ និងសេរីភាពរបស់ហុងកុង” ដូចដែលត្រូវបានការពារនៅក្រោមសេចក្តីប្រកាសរួមចិន – អង់គ្លេស។
ជាការឆ្លើយតបអ្នកនាំពាក្យក្រសួង ការបរទេសស្រី ហួ ឈុនយីង បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា ស្នូលនៃសេចក្តីប្រកាសរួម គឺការបន្តការអនុវត្តន៍អធិបតេយ្យភាពរបស់ចិន លើហុងកុង ដែលមិនផ្តល់សិទ្ធិឱ្យចក្រភពអង់គ្លេស ជ្រៀតជ្រែកកិច្ចការហុងកុងឡើយ។
លោកស្រី ហួ បានបន្ដថា“ ចាប់តាំងពីការវិលត្រឡប់របស់ហុងកុងមក រដ្ឋាភិបាលចិន បានគ្រប់គ្រងហុងកុង ដោយឈរលើមូលដ្ឋាននៃ រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតចិន និងច្បាប់មូលដ្ឋាននៃតំបន់រដ្ឋបាល ពិសេសហុងកុងមិនមែនសេចក្តីប្រកាសរួមនោះទេ”៕