ព័ត៌មានអន្តរជាតិ

លោក Pompeo៖ មេដឹកនាំកូរ៉េខាងជើង នៅមិនទាន់សម្រេចចិត្ដក្នុងការរំសាយ អាវុធនុយក្លេអ៊ែរនៅឡើយទេ 

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនទាន់បានធ្វើការសម្រេចចិត្តថាតើលោកនឹងអនុវត្តតាមការប្តេជ្ញាចិត្តរបស់ លោកក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ឬយ៉ាងណានោះទេ។

ជាគោលការណ៍លោក គីម ជុងអ៊ុន បានយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ប្រទេសរបស់លោក នៅក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំ២០១៨ ។

លោក Pompeo បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយ Bloomberg ថា “ជាអកុសលយើងមិនទាន់សម្រេច បាននូវបញ្ហានេះនៅឡើយទេ។ 

លោកគីម និងលោក ត្រាំ បានជួបគ្នាម្តងទៀតសម្រាប់កិច្ចប្រជុំកំពូលទ្វេភាគីលើកទី ២ របស់ពួកគេនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅខែកុម្ភៈ ឆ្នាំ២០១៩ ប៉ុន្តែកិច្ចប្រជុំបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង ហើយការពិភាក្សារបស់មេដឹកនាំទាំងពីត បានជាប់គាំងរហូតមកដល់ពេលនេះ៕ដោយ ឈូក បូរ៉ា

To Top