ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាពង្រីក កិច្ចការការទូត

បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនតាមសេចក្តីរាយការណ៍ បានស្វះស្វែងរកមធ្យោបាយ ពិចារណាឡើងវិញ នូវចំណងមិត្តភាពអន្តរកូរ៉េ និងបានប្តេជ្ញាចំណងមិត្តភាព ការទូតនានា ស្របពេលលោកចូលរួមជាអធិបតីភាព លើសមាជបក្សដ៏កម្រមួយ ។

នៅថ្ងៃព្រហស្បតិ៍ដែលជាថ្ងៃទី៣ នៃសមាជបក្សនោះ លោក គីម ជុងអ៊ុន បានលើកឡើងពីបញ្ហាគិតគូឡើងវិញនូវកិច្ចការកូរ៉េខាងត្បូង ថាចាំបាច់ទៅតាមស្ថានភាពជាក់ស្តែង និងការផ្លាស់ប្តូរនៃពេលវេលា និងបានពិភាក្សាពីគោលនយោបាយ បរទេសនានាផងដែរ។

គួរបញ្ជាក់ថា សមាជលើកទី៨ នៃគណបក្សកាន់អំណាចកូរ៉េខាងជើងនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលមានការជាប់គាំង ជាយូរមកហើយ ក្នុងកិច្ចចរចាគ្នាដែលមានគោលដៅលុបបំបាត់ចោល នូវអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង និងកម្មវិធីមីស៊ីល ដើម្បីជាថ្នូរ នៃការលើកលែងទណ្ឌកម្មអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង

To Top