បរទេស ៖ ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានហៅបណ្តាញសង្គមរារាំងដែលបាន មេដឹកនាំអាមេរិក ដូណាល់ត្រាំ ដែលកំពុងកាន់អំណាចថា ជាសញ្ញាអាក្រក់មួយ សម្រាប់សេរីភាព ដោយបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំង អំពីក្រុមហ៊ុនបច្ចេកវិទ្យាឯកជន ដែលអាចនឹងធ្វើឱ្យមានភាព ស្ងប់ស្ងាត់និងត្រួតពិនិត្យ បន្ទាប់ពីបណ្តាញ សង្គមរួមមាន Twitch, Twitter, Facebook, YouTube និង Instagram បានរារាំងគណនីរបស់លោក Trump បន្ទាប់ពីមានកុបកម្ម នៅថ្ងៃទី ៦ ខែមករានៅវិមាន Capitol Hill ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Andres Manuel Lopez Obrador នៅក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃសុក្រថា «អ្វីដែលបានធ្វើកាលពីប៉ុន្មានថ្ងៃមុន នៅសហរដ្ឋអាមេរិក គឺជាសញ្ញាអាក្រក់មួយ ។ ក្រុមហ៊ុនឯកជន សម្រេចចិត្តថា អ្នកណាត្រូវបំបិទមាត់ និងត្រួតពិនិត្យ ។ នេះមិនមានសញ្ញាល្អទេ ហើយផ្ទុយទៅនឹងសេរីភាព ។ តើរដ្ឋាភិបាលពិភពលោក មិនត្រូវបានបង្កើតឡើង ដោយអំណាចទេឬ? នៅលើបណ្តាញសង្គមអំណាច លើប្រព័ន្ធផ្សព្វផ្សាយពិភពលោក ហើយវាក៏ជាតុលាការត្រួតពិនិត្យមួយដូចជាការស៊ើបអង្កេតដ៏បរិសុទ្ធដើម្បីគ្រប់គ្រងមតិសាធារណៈ។ នេះពិតជាធ្ងន់ធ្ងរណាស់” ។
ការអត្ថាធិប្បាយលើសេចក្តី ថ្លែងការណ៍ របស់នាយកប្រតិបត្តិហ្វេសប៊ុកលោក Mark Zuckerberg ស្តីពីការរាំងស្ទះគ្មានកំណត់លើ គណនីហ្វេសប៊ុក និង Instagram របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីម៉ិកស៊ិករូបនេះ បានពណ៌នាជំហរនេះថា ជាភាព “ក្រអឺតក្រទម” និងជាអ្នកដែលរំលោភសិទ្ធិអំណាច របស់បណ្តាញសង្គម។
សូមជម្រាបថា បណ្តាញសង្គមរួមមាន Twitch, Twitter, Facebook, YouTube និង Instagram បានរារាំងគណនីរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីមានកុបកម្មនៅថ្ងៃទី ៦ ខែមករានៅវិមាន Capitol Hill ។ មូលហេតុគឺតាមរយៈវីដេអូនិងការអំពាវនាវជា អក្សររបស់លោកដល់ក្រុមបាតុករ ដែលបានដណ្តើមកាន់កាប់អគារកាពីតូលក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីរារាំងសភាពីការបញ្ជាក់ ពីជ័យជម្នះ នៃការបោះឆ្នោតរបស់លោកចូប៊ីដិន ។ ដោយអំពាវនាវឱ្យពួកគេមានអាកប្បកិរិយា ដោយសន្តិវិធីនិងត្រឡប់ទៅផ្ទះវិញ លោក Trump បានបញ្ជាក់ជាថ្មីម្តងទៀតនូវការចោទ ប្រកាន់ការលួចបន្លំសន្លឹកឆ្នោត ៕ប្រែសម្រួលៈ ណៃ តុលា