Covid-19

អ៊ីស្រាអ៊ែល មានករណីឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មី ចំនួន១១៧នាក់

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា ប្រទេសអ៊ីស្រាអ៊ែល បានរកឃើញថា មានជំងឺកូវីដ១៩ថ្មីចំនួន១១៧នាក់ ដែលនាំឲ្យចំនួនអ្នកជំងឺធ្វើតេស្តរកវិជ្ជមានប្រភេទថ្មីនៅក្នុង ប្រទេសអ៊ីស្រាអ៊ែលកើនដល់ ១៤៧នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា ករណីថ្មី ជាលទ្ធផលដែលបានកើតឡើងនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ដែលពលរដ្ឋចំនួន ៦នាក់ វិលត្រឡប់ពីចក្រភពអង់គ្លេស ដែលមានម្នាក់រកឃើញថា មានផ្ទុកវីរុសប្រភេទថ្មី ។

កាលពីថ្ងៃសុក្រ អ៊ីស្រាអ៊ែល បានស្នើឲ្យពលរដ្ឋគ្រប់រូប ពេលមកដល់អ៊ីស្រាអ៊ែល មកពីអាហ្វ្រិកខាងត្បូង ស្ថិតក្នុងការតាមដានរយៈពេល១០ថ្ងៃ ដោយដាក់នៅសណ្ឋាគារមួយ ។

សេចក្តីសម្រេចនេះបានធ្វើឡើង បន្ទាប់ពីមានករណីម្នាក់ទៀតបានរកឃើញថា ឆ្លងវីរុសប្រភេទថ្មីនៅអាហ្វ្រិកខាងត្បូង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top