ព័ត៌មានអន្តរជាតិ

បឋម៖ យន្តហោះដឹកអ្នកដំណើរ Sriwijaya Air របស់ឥណ្ឌូនេស៊ី បាត់ខ្លួន បន្ទាប់ពីចេញដំណើរ

បរទេស៖ យន្តហោះ ដឹកអ្នកដំណើរមួយ ដែលមានមនុស្សជាង ៥០ នាក់បានបាត់ខ្លួនភ្លាមៗ បន្ទាប់ពីហោះចេញពី រដ្ឋធានីហ្សាការតា របស់ឥណ្ឌូនេស៊ី ។  នេះបើយោងតាម ការចុះផ្សាយរបស់ BBC មុននេះបន្តិច នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២១នេះ 

មន្ត្រីមួយរូប បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air Boeing 737 បានបាត់បង់ការទាក់ទង ក្នុងទិសដៅទៅ Pontianak ក្នុងខេត្ត West Kalimantan ។

គេហទំព័រ Flightradar24.com ខាងតាមដានជើងហោះហើរ បានឲ្យដឹងថា យន្ដហោះបានបាត់បង់កម្ពស់ជាង ៣.០០០ ម៉ែត្រ ក្នុងរយៈកំពស់ មិនដល់មួយនាទីផង។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានអោយដឹងថាខ្លួន កំពុងប្រមូលព័ត៌មាន អំពីការហោះហើរមួយនេះ៕ ដោយ៖ សយ សុភា

To Top