ព័ត៌មានអន្តរជាតិ

បារាំង មានអ្នកស្លាប់ បន្ថែមទៀតចំនួន ២៨១នាក់ ខណៈអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី ជិត២ម៉ឺននាក់

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាលរបស់ប្រទេសបារាំង កាលពីថ្ងៃសុក្រ បានចុះក្នុងបញ្ជី ដែលមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន១៩.៨១៤នាក់ ដែលទាបជាងថ្ងៃព្រហស្បតិ៍ ដែលមានចំនួន២១.៧០៣នាក់ ប៉ុន្តែវាល្អសម្រាប់ការដាក់គោលដៅរបស់រដ្ឋាភិបាល ដែលឆ្លងប្រចាំថ្ងៃត្រឹម៥.០០០នាក់ ដើម្បីបន្ធូរដល់ការរឹតត្បិត ។

ទីភ្នាក់ងារសុខភាពសាធារណៈ បានបង្ហាញអំពីតួលេខចុងក្រោយប្រចាំថ្ងៃ ក៏បានរាប់ចំនួនថា មានអ្នកស្លាប់បន្ថែមចំនួន២៨១នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៦៧.៤៣១នាក់ ។

ទីភ្នាក់ងារបានឲ្យដឹងទៀតថា នៅក្នុងរយៈពេល០៧ថ្ងៃមុន  មានពលរដ្ឋចំនួន៨.៤៨៣នាក់បានសម្រាកនៅមន្ទីរពេទ្យ ដោយក្នុងនោះមាន១.៣១៣នាក់ក្នុងចំណោមអ្នកទាំងនោះកំពុងសម្រាកព្យាបាលនៅអង្គភាពថែទាំជំងឺ ។

បារាំង បានធ្វើការបូកសរុបតួលេខនៃអ្នកឆ្លងជំងឺចាប់តាំងពីមានជំងឺឆ្លងរាតត្បាតកើនដល់២.៧៤៧.១៣៥នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top