ព័ត៌មានអន្តរជាតិ

រអិលបាក់ដី សម្លាប់មនុស្ស១១នាក់ និងបាត់ខ្លួន១៤នាក់ទៀត នៅឥណ្ឌូនេស៊ី

បរទេស៖ គិតមកត្រឹមល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះអជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ីបានប្រកាសថាមនុស្សប្រមាណជា១១នាក់បានបាត់បង់ជីវិត និង១៤នាក់ទៀតនៅបាត់ខ្លួននៅឡើយដោយសារគ្រោះធម្មជាតិ រអិលបាក់ដីនៅក្នុងខេត្ត Java ភាគខាងលិច.

ប្រភពដដែលបានបន្តទៀតថាភ្លៀងធ្លាក់ខ្លាំងបានបង្កទៅជាហេតុការណ៍រអិលបាក់ដីខ្លាំងនៅក្នុងភូមិ Cihanjuan នៃស្រុក Sumedang នៅវេលាម៉ោងប្រមាណជា៤ល្ងាចដោយមនុស្ស៨នាក់បានកប់បាត់ភ្លាមៗ ហើយបន្ទាប់ពេលដែលក្រុមសង្គ្រោះមកដល់វាក៏បានធ្លាក់រអីលកប់ ក្រុមការងារជាច្រើននាក់បន្ថែមទៀត។

ហេតុការណ៍នេះបន្តកើតឡើង និងបំផ្លាញផ្ទះអស់១៤ខ្នង ហើយបានធ្វើឲ្យមនុស្ស១៧នាក់របួសផងដែរ។ ក្រុមការងារស្វែងរកមនុស្សដែលបាត់ខ្លួនបានកើនឡើងទៅដល់៥០០នាក់ ហើយគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ បូករួមទាំងម៉ាស៊ិនធន់ធំ៣គ្រឿងផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top