ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលញូវសឺឡេន បែកធ្លាយទិន្នន័យមួយចំនួន

បរទេស៖ CNA នៅថ្ងៃអាទិត្យនេះបានសរសេរថាធនាគារកណ្តាលនៃប្រទេសញូវសឺឡេនបានប្រកាសថា ខ្លួនបាននឹងកំពុងឆ្លើយហើយជាមួយ នឹងបញ្ហាបែកធ្លាយទិន្នន័យមួយចំនួនចេញពីប្រព័ន្ធរក្សា ទិន្នន័យរបស់ខ្លួន។

ប្រភពដដែលបានសរសេរទៀតថា ឯកសារទិន្ន័យនៃភាគីទី៣ត្រូវបានប្រើប្រាស់សម្រាប់ព័ត៌មានដ៏សំខាន់នោះ ត្រូវបានគេលួចចូលទៅមើលដោយខុសច្បាប់ប៉ុន្តែត្រូវបានធនាគារ បានបើកការស៊ើបអង្កេតនិងដោះស្រាយភ្លាមៗ។

យោងតាមការបញ្ជាក់បន្ថែមបានឲ្យដឹងថា មកដល់ពេលនេះបញ្ហាបែកធ្លាយនេះត្រូវបានធនាគារគ្រប់គ្រងបានមកវិញហើយ និងកំពុងបន្តការស៊ើបអង្កេត ពីមូលហេតុពិតប្រាកដដែលបានធ្វើឲ្យមានហេតុការណ៍នេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top