បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាអាកាសយានដ្ឋាន មួយដែលមានឈ្មោះថា Jalalabad ស្ថិតនៅភាគខាងកើត ប្រទេសអាហ្គានីស្ថានគឺ ត្រូវបានគេដឹងថា
អាចបើកឲ្យដំណើរការឡើងវិញ ហើយជូនភ្ញៀវធ្វើដំណើរ ជាពលរដ្ឋស៊ីវិលបន្ទាប់ពីបានដាក់ឲ្យ ផ្អាកដំណើរការអស់រយៈ ១៨ឆ្នាំមកហើយ។
ប្រភពដដែលបានសរសេរទៀតថា វាគឺជាការធ្វើការហោះហើរ និងតេស្តសាកល្បងជោគជ័យ ជាលើកដំបូងបំផុតបន្ទាប់ពី ពេលដែលក្រុមយោធាបានប្រគល់ទីតាំងនេះ ជូនទៅដល់អជ្ញាធរនៃ ប្រទេសអាហ្គានីស្ថានវិញកាលពីប៉ុន្មានមុននេះ។
គួរឲ្យដឹងថា អាកាសយានដ្ឋាននេះ ត្រូវបានប្រើប្រាស់ច្រើនជាងគេបំផុតដោយយោធាអាមេរិក ជាមូលដ្ឋានទ័ពអាកាសដ៏មានសកម្មភាពក្នុងសង្គ្រាមដែលអូសបន្លាយ អស់រយៈពេលជិត២ទសវត្ស្មមកនេះហើយវាត្រូវបានប្រគល់ ទៅឲ្យអាហ្គានីស្ថានវិញ ក្រោមកិច្ចព្រមព្រៀងសន្តិភាព ជាមួយនឹងអាមេរិក៕
ប្រែសម្រួល៖ ស៊ុន លី