ព័ត៌មានអន្តរជាតិ

នៅទ្វីបអាហ្វ្រិក មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើងលើសពី៣ លាននាក់ ខណៈចំនួនអ្នកស្លាប់ កើនដល់ជាង៧ម៉ឺននាក់

អាដឌីស អាប់បាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគប្រចាំទ្វីបអាហ្វ្រិក(Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់៣.០២១.៧៦៩នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ។

យោងតាមមជ្ឈមណ្ឌលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់៧២.១២១នាក់ ។

សរុបមានពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩ចំនួន២.៤៥០.៤៩២នាក់ បានជាសះស្បើយពីជំងឺនៅ ទូទាំងទ្វីបនេះ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ។

បណ្តាប្រទេសនៅទ្វីបអាហ្វ្រិក ដែលឆ្លងជំងឺច្រើនជាងគេបំផុត ក្នុងនោះរួមមាន អាហ្វ្រិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី អេហ្ស៊ីប និងអេត្យូពី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top