ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា អគ្គនាយកដ្ឋានសេវាកម្មសុខភាព (DGHS)បានឲ្យដឹងថា បង់ក្លាដេស ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១.០៧១នាក់់ និងមានអ្នកស្លាប់បន្ថែមទៀតចំនួន២៥នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើង ដល់៥២២.៤៥៣នាក់ និងអ្នកស្លាប់មានចំនួនដល់៧.៧៨១នាក់ ។
ទិន្នន័យផ្លូវការបានបង្ហាញថា វត្ថុវិភាគចំនួន១២.៩២០នាក់ត្រូវបានធ្វើតេស្តនៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះនៅទូទាំងប្រទេសបង់ក្លាដេស ។
អគ្គនាយកដ្ឋានខាងលើបានបញ្ជាក់ថា សរុបចំនួនអ្នកជាសះស្បើយពីជំងឺនៅទូទាំងប្រទេសនៅថេរចំនួន៤៦៦នាក់ ក្នុងនោះបូករួមទាំង៧៣៧នាក់បន្ថែមទៀតគិតត្រឹមថ្ងៃអាទិត្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា