ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ វាយប្រហារនៅក្នុងដី នៃប្រទេសអាហ្សង់ទីន ។
ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា មាន៉គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ ស្ថិតនៅចម្ងាយ៤២គីឡូម៉ែត្រ ស្ថិតនៅភាគពាយព្យនៃក្រុង San Antonio de los Cobres ប្រទេសអាហ្សង់ទីន កាលពីថ្ងៃអាទិត្យ ។
ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ ២០២.៧៧គីឡូម៉ែត្រ ហើយបើតាមការវាយតម្លៃបឋមឃើញថា មានរង្វាស់២៤.០២ដឺក្រេនៃរយៈទទឺងប៉ែកខាងត្បូង និងរង្វាស់ ៦៦.៦៧២៣ដឺក្រេនៃ រយៈបណ្តោយប៉ែកខាងកើត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា