ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ទទួលបានតំណែង កំពូល របស់ប្រទេស បន្ដពីឪពុករបស់លោក

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ កណ្តាលកូរ៉េ បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេបោះឆ្នោត ជ្រើសរើសជាអគ្គលេខាធិការ នៃគណបក្សពលករ កំពុងកាន់អំណាច របស់ប្រទេសកូរ៉េ ដោយទទួលយកតំណែងកំពូល ពីឪពុករបស់លោក ។

អ្នកឃ្លាំមើលកូរ៉េខាងជើង ឲ្យដឹងថា ការបោះឆ្នោតដែលត្រូវបានអនុម័តនៅថ្ងៃអាទិត្យ ក្នុងសមាជលើកដំបូង របស់គណបក្សក្នុងរយៈពេលជិត ៥ ឆ្នាំគឺ ហាក់ដូចជាមានគោលបំណង ដើម្បីជំរុញសិទ្ធិអំណាច របស់លោកគីម នៅមុនការស្បថ ចូលកាន់តំណែង របស់ប្រធានាធិបតីលោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករា ខណៈកិច្ចចរចានុយក្លេអ៊ែរ រវាងប្រទេសទាំងពីរ នៅតែជាប់គាំង ។

លោកគីម បានក្លាយជាមេដឹកនាំកំពូល របស់ប្រទេសនេះកាលពីខែធ្នូ ឆ្នាំ២០១១ បន្ទាប់ពីមរណភាពរបស់ឪពុកលោក គីម ជុងអ៊ីល ហើយបានទទួលតំណែង ជាប្រធានគណបក្ស ដែលទើបបង្កើតថ្មី កាលពីខែឧសភា ឆ្នាំ២០១៦ ។

យោងតាមយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសកូរ៉េខាងជើងប្រហែល ជាបានធ្វើព្យុហយាត្រាយោធា លើកដំបូងរបស់ខ្លួន ចាប់តាំងពីខែតុលា ឆ្នាំមុនក្នុងឱកាសសមាជនេះ៕

ដោយ ឈូក បូរ៉ា

To Top