បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានប្រកាសគម្រោងចាត់ទុកពួកឧទ្ទាមហូធី នៅប្រទេសយេម៉ែន ជាអង្គការភេរវកម្មអន្តរជាតិ ក្នុងពេលប៉ុន្មានថ្ងៃមុនរដ្ឋបាលលោក ត្រាំ ប្រគល់អំណាចគ្រប់គ្រងប្រទេស ឲ្យទៅរដ្ឋបាលលោក បៃដិន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិករូបនេះ បានប្រកាសថា ក្រសួងការបរទេសអាមេរិក នឹងជូនដំណឹងដល់រដ្ឋសភា អំពីបំណងរបស់លោកចង់ចាត់ទុកពួកហូធី ជាអង្គភាពភេរវកម្មពិភពលោក ក៏ដូចជាថ្នាក់ដឹកនាំវា៣នាក់ផ្សេងទៀត។
Mike Pompeo ការចាត់ទុកពួកហូធីជាអង្គការភេរវកម្មនេះ ដែលនឹងមានប្រសិទ្ធភាពនៅថ្ងៃទី១៩ ខែមករានេះ គឺមានបំណងជំរុញកិច្ចប្រឹងប្រែង ឲ្យសម្រេចបាននូវដំណោះស្រាយសន្តិភាពចំពោះសង្គ្រាមនៅក្នុងប្រទេសយេម៉ែន ដែលឃើញមានកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ប្រយុទ្ធនឹងពួកឧទ្ទាមហូធីគំាទ្រដោយអ៊ីរ៉ង់៕ប្រែសម្រួល៖ប៉ាង កុង