ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ វាយប្រហារភាគនីរតី នៃប្រទេសម៉ុងហ្គោលី

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៨រ៉ិចទ័រ នៅក្នុងទឹកដីនៃប្រទេសម៉ុងហ្គោលី ។

ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៨រ៉ិចទ័រ អង្រួននៅចម្ងាយ ៣៣គីឡូម៉ែត្រ នៅភាគនីរតីនសក្រុង Turt ប្រទេសម៉ុងហ្គោលី នៅវេលាម៉ោង ២១និង៣២នាទីម៉ោងសកល កាលពីថ្ងៃចន្ទ ។

ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានជម្រៅ ១០គីឡូម៉ែត្រ ហើយត្រូវបានគេកំណត់បឋមថា មានរង្វាស់៥១.២៤០៧ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១០០.៤៤២៨ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top