បរទេស៖ មានផែនការ ដើម្បីស្នើឱ្យលោកង្វៀនភូត្រុង និងលោកង្វៀន ស៊ុនហ្វុក បន្តនៅក្នុងក្រុម Tu Tru បន្ទាប់ពីសមាជលើកទី១៣ នេះបើយោងតាមមតិមួយចំនួន នៅក្នុងសាធារណៈមតិរបស់វៀតណាម នៅថ្ងៃទី៩ ខែមករា។
យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា សន្និសីទទី ១៥ ដោយពិចារណាលើជម្រើសសសរស្តម្ភចំនួន៤ និងករណីពិសេស ដែលមេដឹកនាំមានអាយុលើសពី ៦៥ ឆ្នាំ ដែលមាននៅទីក្រុងហាណូយ ប្រហែលជាថ្ងៃទី ១៥ ខែមករា
សន្និបាតគណបក្សលើកទី១៣ ដែលកត់សំគាល់ការផ្ទេរភាពជាអ្នកដឹកនាំ រៀងរាល់ ៥ឆ្នាំម្តង នឹងបើកនៅថ្ងៃទី ២៥ ខែមករា ហើយនិងបិទនៅថ្ងៃទី ២ ខែកុម្ភៈ។
ជិតដល់ពេលចុងក្រោយនេះ សាធារណៈមតិនៅវៀតណាមកំពុងពិភាក្សា អំពីផែនការដែលការិយាល័យនយោបាយ នឹងធ្វើបទបង្ហាញទៅគណៈមជ្ឈិមបក្សនៅសន្និសីទលើកទី ១៥ ដើម្បីបោះឆ្នោត។ ដូច្នោះវាអាចទៅរួចដែលថាសន្និសីទទី ១៥ នឹងពិចារណានិងបោះឆ្នោតសម្រាប់ជម្រើសមួយ៖ អគ្គលេខាធិការគឺលោក ង្វៀនភូត្រុង, ប្រធានរដ្ឋ៖ លោកង្វៀនស្វឹនភុក , នាយករដ្ឋមន្រ្តី៖ លោក Vuong Dinh Hue , ប្រធានរដ្ឋសភា៖ លោក Pham Minh Chinh
ចំណែកជម្រើសទី ២ សម្រាប់សន្និសីទទី ១៥ ត្រូវពិចារណាគឺខុសគ្នាបន្តិចបន្តួច ក្នុងការប្តូរចំណងជើងពីរ គឺនាយករដ្ឋមន្រ្តី អាចនឹងធ្លាក់ទៅលើលោក Pham Minh Chinh, ប្រធានរដ្ឋសភា អាចនឹង លោក Vuong Dinh Hue។
មានមតិជាច្រើនក្នុងចំនោមប្រជាជន នៅក្នុងប្រទេសវៀតណាមថា ទាំងនេះអាចជាជំរើសពីរដែលគាំទ្រដោយ ការិយាល័យនយោបាយហើយ នឹងត្រូវបានធ្វើឡើងនៅក្នុងសន្និសីទទី ១៥ ។ ទោះយ៉ាងណាក៏ដោយក៏មានមតិ ដែលនិយាយថាសំណើខាងលើ គឺជាការទស្សទាយ។
សូមជម្រាបថា លោកនាយករដ្ឋមន្រ្តីង្វៀនស្វឹនភុក បានចេញសេចក្តីសម្រេចលេខ 1722 / QD-TTg ចុះថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ ២០២០ លើបញ្ជីអាថ៌កំបាំងរដ្ឋរបស់បក្ស ដែលក្នុងនោះអាថ៌កំបាំងរបស់រដ្ឋ គឺជាអាថ៌កំបាំងកំពូលរបស់បក្ស ៕
ប្រែសម្រួលៈ ណៃ តុលា