ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីព័រទុយហ្គាល់ រកឃើញថា បានឆ្លងវីរុសកូរ៉ូណា តែមិនបានបង្ហាញរោគសញ្ញានៅឡើយទេ

លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ថា នៅក្នុងសេចក្តីប្រកាសមួយ ដែលបានបង្ហោះជាផ្លូវការនៅលើ គេហទំព័រប្រធានាធិបតីព័រទុយហ្គាល់ កាលពីយប់ថ្ងៃចន្ទ បានឲ្យដឹងថា លោកប្រធានាធិបតីព័រទុយហ្គាល់ Marcelo Rebelo de Sousa បានធ្វើតេស្តវិជ្ជមាននៃជំងឺកូវីដ១៩ ។

លោក Rebelo de Sousa បាន “ធ្វើតេស្តកាលពីថ្ងៃម្សិលមិញ មានលទ្ធផលអវិជ្ជមាន ហើយដូច្នេះថ្ងៃនេះ ការធ្វើតេស្តតាមអង់ទីហ្សែន គឺអវិជ្ជមាន តែមិនដឹងច្បាស់នោះទេ នៅវេលាម៉ោង ៩និង៤០នាទីយប់ ដែលការធ្វើតេស្ត PCR បានរកឃើញថា មានលទ្ធផលវិជ្ជមាន” ។

លោកប្រធានាធិបតីវ័យ៧២ឆ្នាំ ជាអ្នកដែលមិនទាន់បានបង្ហាញ រោគសញ្ញាជំងឺនៅឡើយទេ ដែលបានបញ្ជូនព័ត៌មាននេះទៅកាន់សភា របស់ព័រទុយហ្គាល់ហើយ លោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ។

នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងទៀតថា លោក Rebelo de Sousa កំពុងធ្វើការនៅវិមានប្រធានាធិបតី Belem និងដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅទីតាំងអគារប្រធានាធិបតី ។ គាត់បានលុបចោលរាល់របៀបវារៈផ្សេងៗ សម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top