ព័ត៌មានអន្តរជាតិ

តួកគី និយាយថា ស្នើបន្តពិភាក្សាគ្នា ជាមួយក្រិក

បរទេស៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសតួកគីនឹងដាក់សំណើ ផ្លូវការមួយដល់ក្រិក ដើម្បីបន្តស្តីពីការអះអាងកម្មសិទ្ធិ ដែនសមុទ្រមានជម្លោះរបស់ពួកគេ នៅក្នុងតំបន់សមុទ្រមេឌីទែរ៉ានេ និងបញ្ហាកំពុងមានផ្សេងទៀត នៅក្នុងខែនេះ។

លោករដ្ឋមន្ត្រីតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ប្រទេសក្រិក ពីមុនធ្លាប់បានបង្ហាញថា ខ្លួនអាចនឹងបន្តកិច្ចពិភាក្សាគ្នា នៅថ្ងៃទី១១ ខែមករា ប៉ុន្តែថា គ្មានសកម្មភាពណាមួយ ត្រូវបានបង្កើតឡើងទេ ហើយលោកបន្តថា ទីក្រុងអាតែនគ្មានលេសមិន ធ្វើកិច្ចពិភាក្សាគ្នាបន្តនោះទេ។

គួរបញ្ជាក់ថា ទីក្រុងអង់ការ៉ានិងទីក្រុងអាតែន ដែលសុទ្ធតែជាសមាជិកអង្គការណាតូ មានការខ្វែងគំនិតគ្នាជាខ្លាំង ជុំវិញតំបន់នៅតាមសមុទ្រមេឌីទែរ៉ានេ និងបញ្ហាដែនសមុទ្រដទៃៗទៀត ហើយប្រទេសទាំងពីរនេះ មានកិច្ចពិភាក្សាចំនួន៦០ដង រហូតដល់ឆ្នាំ២០១៦ ជាពេលដែលកិច្ចពិភាក្សាត្រូវបានផ្អាក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top