Covid-19

លោក ចូ បៃដិន ចាក់វ៉ាក់សាំងដូសទី២ ដើម្បីការពារជំងឺឆ្លងកូវីដ-១៩

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោត សហរដ្ឋអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃច័ន្ទបានទទួល វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ គឺមានរយៈពេល ៤ សប្តាហ៍បន្ទាប់ពីលោក ត្រូវបានចាក់ថ្នាំបង្ការរោគលើកដំបូង។

លោក ចូ បៃដិន ត្រូវបានចាក់វ៉ាក់សាំង Pfizer-BioNTech កម្រិតទី ២ នៅមន្ទីរពេទ្យមួយនៅទីក្រុងញូវក រដ្ឋដេឡាវ៉ា រដ្ឋកំណើតរបស់លោក ជាទីស្នាក់ការកណ្តាលផ្លាស់ប្តូររបស់លោក។ ក្នុងនោះដែរលោក បានទទួលដូសដំបូងកាលពីថ្ងៃទី២១ ខែធ្នូ។

ក្នុងពេលចាក់វ៉ាក់សាំងលោក ចូ បៃដិន បន្ដជំរុញឱ្យជនជាតិអាមេរិក បន្តពាក់ម៉ាស និងការពារជំងឺឆ្លងនេះទាំងអស់គ្នា។ វ៉ាក់សាំង Pfizer – ដែលរួមជាមួយវ៉ាក់សាំង Moderna កំពុងត្រូវបានចែកចាយ នៅទូទាំងប្រទេសនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យប្រើជាបន្ទាន់ តម្រូវឱ្យចាក់ពីរដងក្នុងមួយសប្តាហ៍ដាច់ពីគ្នា ៕

ដោយ ឈូក បូរ៉ា

To Top