ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេស អាមេរិកបំពេញទស្សនកិច្ច ៣ថ្ងៃ នៅតៃវ៉ាន់កំពុងបង្ក កំហឹងថែមទៀតដល់ចិន

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ដំណើរទស្សនកិច្ចជាផ្លូវការមួយ របស់មន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់ ទៅកាន់កោះតៃវ៉ាន់នៅថ្ងៃពុធនេះ បានកំពុងធ្វើឲ្យភាពតានតឹង រវាងរដ្ឋាភិបាល ក្រុងប៉េកាំង និងវ៉ាស៊ិនតោនកើតឡើងសាជាថ្មី ។

លោកស្រី Kelly Craft ដែលត្រូវបានគេស្គាល់ថា ជាអគ្គកុងស៊ុលអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិត្រូវបាន គេដឹងថានឹងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃពុធនេះហើយហើយដំណើរ ទស្សនកិច្ច របស់លោកស្រីនេះត្រូវបានគេមើល
ឃើញគឺបានធ្វើឡើងក្នុងនាទីចុងក្រោយហើយ នៃរដ្ឋាភិបាលរបស់លោក Donald Trump។

គួរឲ្យដឹងដែរថាចាប់តាំងតែពីខែសីហាមកលោកស្រី Craft គឺជាមន្ត្រីជាន់ខ្ពស់ទី៣ហើយ ដែលបានបំពេញទស្សនកិច្ចមកដល់កោះ មួយនេះហើយចុងក្រោយនេះ វាត្រូវបានធ្វើឡើងក្នុងពេលត្រឹមតែ១សប្តាហ៍ទៀតប៉ុណ្ណោះ មុនពេលដែលេប្រធានាធិបតីអាមេរិក Joe Biden
នឹងឡើងកាន់អំណាច ៕

ប្រែសម្រួល៖ស៊ុនលី

To Top