ព័ត៌មានអន្តរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន រិះគន់ខ្លាំងៗលើកូរ៉េខាងត្បូង ចំពោះការតាមដាន ក្បួនដង្ហែយោធាកូរ៉េខាងជើង

សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់យ៉ាងខ្លាំង ដល់យោធាកូរ៉េខាងត្បូង ដែលបានតាមដានយ៉ាងដិតដល់ នូវក្បួនដង្ហែយោធារបស់ខ្លួន ដែលត្រូវបានគេជឿថា បានកើតឡើងនៅក្នុងទីក្រុងព្យុងយ៉ាង ដើម្បីអបអរសមាជគណបក្សដ៏កម្រមួយ។

នៅថ្ងៃច័ន្ទមន្រ្តីយោធាក្រុងសេអ៊ូល បានឲ្យដឹងថា សញ្ញាត្រូវបានគេរកឃើញថា កូរ៉េខាងជើង បានធ្វើព្យុហយាត្រាយោធាមួយ នៅកណ្តាលទីក្រុងព្យុងយ៉ាង នាយប់ថ្ងៃអាទិត្យ នៅក្នុងពេលវេលាសម្រាប់សមាជលើកទី៨ របស់គណបក្សពលករ កំពុងកាន់អំណាច ដែលបានចាប់ផ្តើម ចាប់តាំងពីបើកដំណើរការ កាលពីសប្តាហ៍មុន។

លោកស្រី គីម យូជុង បានលើកឡើងថា “អ្វីដែលចំលែក គឺថាមេបញ្ជាការរួម នៃប្រទេសកូរ៉េខាងត្បូង បានធ្វើសេចក្តីថ្លែងការណ៍ ដែលមិនសមហេតុផលថា ពួកគេបានបញ្ជាក់ថា កូរ៉េខាងជើង បើកព្យុហយាត្រាយោធា នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១០ ខែមករា ហើយពួកគេកំពុងស្ថិតនៅចំកណ្តាល នៃការតាមដានភាពជាក់លាក់”៕ ដោយ៖ ឈូក បូរ៉ា

To Top