ព័ត៌មានអន្តរជាតិ

Pompeo ប្រកាសលុបចោល ដំណើរទស្សនកិច្ចទៅអ៊ឺរ៉ុប

បរទេស ៖ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo ត្រូវបានគេដឹងថា បានប្រកាសលុបចោលដំណើរ ទស្សនកិច្ចរបស់ខ្លួន ទៅកាន់តំបន់អ៊ឺរ៉ុប នៅសប្តាហ៍នេះបន្ទាប់ពី
ពីត្រូវបានបដិសេធដោយមន្ត្រីផ្លូវការ នៃប្រទេស Luxembourg ពីដំណើរទស្សនកិច្ចរបស់លោក ។

ហេតុការណ៍វាយប្រហារ ដោយក្រុមអ្នកគាំទ្រ លោក Donald Trump ទៅលើអគាររដ្ឋាភិបាលអាមេរិក បានសម្លាប់មនុស្សអស់៥នាក់ បានក្លាយទៅជាព្រឹតិ្តការណ៍ ប្រវត្តិសាស្ត្រនិង
គួរឲ្យព្រួយបារម្ភបំផុត នៅមុនការប្រកាសឡើង កាន់តំណែង របស់លោកប្រធានាធិបតីថ្មី Joe Biden។

ទោះបីជាយ៉ាងណាក្តីការបញ្ចប់ ទៅនៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេស Luxembourg មិនទាន់ត្រូវបានបញ្ជាក់ ពីមូលហេតុលំអិតនោះទេ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោក
Mike Pompeo បន្តទៅដល់តំបន់អ៊ឺរ៉ុប ក៏ត្រូវបានលប់ចោលជាបន្តបន្ទាប់ដូចគ្នា ដែរក្នុងរយៈពេលមិនដល់២៤ម៉ោងផង៕

ប្រែសម្រួល៖ស៊ុនលី

To Top