BBC៖ សមាជិកសភាអាមេរិក៣រូប បានធ្វើតេស្ត៍វិជ្ជមានវីរុសកូរ៉ូណា បន្ទាប់ពីបានពូនជ្រក ជាមួយមិត្តរួមការងារជាច្រើនម៉ោង ក្នុងអំឡុងការ វាយប្រហារដ៏សាហាវ កាលពីសប្តាហ៍មុន ទៅលើវិមានកាពីតូល ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមសមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ រួមមាន លោកស្រី Bonnie Watson Coleman, លោកស្រី Pramila Jayapal និង លោក Brad Schneider បានប្រកាសពីការធ្វើរោគវិនិច្ឆ័យរបស់ពួកគេ។
កាលពីថ្ងៃពុធសប្តាហ៍មុន ក្រុមអ្នកប្រជាធិបតេយ្យទាំងនោះ បានស្នាក់នៅក្នុងបន្ទប់ ដែលមានសុវត្ថិភាព ហើយស្វែងរកការជ្រកកោន ពីការលុកលុយ នៃក្រុមកុបករមកលើវិមានកាពីតូល បណ្តាលឱ្យមនុស្ស ៥ នាក់បានស្លាប់ ។ រូបភាពបង្ហាញថាគណបក្ស សាធារណរដ្ឋខ្លះមិនបានពាក់ម៉ាសមុខឡើយ ៕
ប្រែសម្រួលៈ ណៃ តុល